រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

មន្ទីរវប្បធម៌ថារូបសំណាកនៅរង្វង់មូលខេត្តឧត្តរមានជ័យជាព្រះពោធិសត្វលោកេស្វរៈមានរចនាបថពីសម័យបុរាណមិនមែនជារូបព្រះវិស្ណុ

មន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យបញ្ជាក់ថា រូបសំណាកថ្មភក់នៅរង្វង់មូលជាព្រះពោធិសត្វលោកេស្វរៈព្រះហស្ត៨ ចម្លងតាមរូបបុរាណរចនាបថបាយ័ន មិនមែនព្រះវិស្ណុដូចការយល់ច្រឡំឡើយ។

សហគមន៍អេកូទេសចរណ៍ព្រែកកោងកាងកោះរ៉ុង មានការកើនឡើងភ្ញៀវទេសចរ មកទស្សនាកម្សាន្តក្នុងរង្វង់ចាប់ពី១២០ ទៅ ១៥០នាក់ក្នុងមួយថ្ងៃៗ

សហគមន៍អេកូទេសចរណ៍ព្រែកកោងកាងនៅកោះរ៉ុងទទួលភ្ញៀវជាតិនិងអន្តរជាតិប្រមាណ១២០ដល់១៥០នាក់ក្នុងមួយថ្ងៃ ខណៈអាជ្ញាធរពិនិត្យការកែលម្អក្បូនឫស្សីសាកល្បង ដើម្បីសុវត្ថិភាពភ្ញៀវ។

មានមនុស្ស១៩នាក់និងសម្ភារ វត្ថុតាងមួយចំនួនដែលសមត្ថកិច្ចកំពង់ស្ពឺបង្រ្កាបពីក្រុមអ្នកញៀនជល់មាន់ភ្នាល់ដាក់លុយកក្រើកខេត្ដកំពង់ស្ពឺ

នគរបាលស្រុកសំរោងទងឃាត់អ្នកលេងជល់មាន់១៩នាក់នៅភូមិព្រៃគុយ ក្នុងនោះម្នាក់មានបញ្ហាឡើងសម្ពាធឈាមត្រូវយកទៅពេទ្យ និង១៨នាក់ទៀតត្រូវបញ្ជូនទៅអធិការដ្ឋាន ដោយដកហូតទូរសព្ទ ម៉ូតូ ប្រាក់ និងមាន់ជល់។

ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល ដើម្បីជួយសម្រួលដល់ ការរៀន និងបង្រៀននៅសាលាតាមតំបន់ព្រំដែន

ក្រសួងអប់រំនិងដៃគូបំពាក់បណ្ណាល័យឌីជីថលក្រៅបណ្ដាញ កុំព្យូទ័រ និងសូឡានៅសាលាតំបន់ព្រំដែន ហើយបណ្ដុះបណ្ដាលគ្រូ២០នាក់សម្រាប់បន្តបង្រៀនសិស្ស៧៥៧នាក់ ព្រមទាំងឪពុកម្តាយនិងអ្នករស់នៅជុំវិញ។

ផ្ទេរមនុស្សជិត៩ម៉ឺននាក់ក្នុងមួយឆ្នាំ៖ ចំនួនអ្នកដែលតំបន់វ៉ានៅមីយ៉ាន់ម៉ាផ្ទេរទៅចិនកើនដល់កម្រិតខ្ពស់ថ្មី

តាមទិន្នន័យដែល«សំឡេងយុវជនវ៉ា»រៀបចំ ឆ្នាំ២០២៥តំបន់គ្រប់គ្រងដោយកងទ័ពរួបរួមរដ្ឋវ៉ាបានផ្ទេរមនុស្សទៅចិន១៦លើក រួមមានជនជាតិចិនពាក់ព័ន្ធសំណុំរឿង៥៣៣នាក់ និងពលរដ្ឋចិនគ្មានឯកសារស្របច្បាប់ជិត៩ម៉ឺននាក់។