អាជ្ញាធរខេត្តបន្ទាយមានជ័យតបទៅអាជ្ញាធរស្រះកែវថា ទីតាំងដែលតវ៉ាគឺស្ថិតក្នុងភូមិជោគជ័យមានពលរដ្ឋខ្មែររស់នៅ និងអាស្រ័យផលយូរមកហើយ
អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានចេញលិខិតតបទៅរដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃថា ទីតាំងដែលអាជ្ញាធរខេត្តស្រះកែវតវ៉ា គឺស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទីតាំងនេះ មានប្រជាពលរដ្ឋខ្មែរ បានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ ពោលគឺមុនការចូលជាធរមាននៃ MOU ឆ្នាំ២០០០ ទៅទៀត។ ការចេញលិខិតប្រតិកម្មតបទៅវិញដូច្នេះ បន្ទាប់ពីអាជ្ញាធរខេត្តស្រះកែវចេញលិខិតតវ៉ាចំពោះការសាងសង់ជម្រកបណ្តោះអាសន្ន ឈូសឆាយតំបន់ជុំវិញ ហើយប
KPS99TV历史原文 · 暂无当前语言译文