
អាជ្ញាធរអប្សរាប្រាប់ភ្ញៀវទេសចរកុំចតយានយន្តនិងជ្រកក្រោមដើមឈើពេលមេឃភ្លៀងព្រោះអាចគ្រោះថ្នាក់
កម្ពុជាកំពុងទទួលរងឥទ្ធិពលខ្យល់មួយចំនួនដែលបង្កឱ្យមានភ្លៀងធ្លាក់ជញ្ជាំផ្គររន្ទះលាយឡំជាមួយខ្យល់កន្រ្តាក់ជាហេតុបណ្តាលឱ្យដីជ្រាយ ងាយរលំឬបាក់មែកឈើនានាជាយថាហេតុនៅតាមទីតាំងមួយចំនួននៃរមណីយដ្ឋានអង្គរ។ ដើម្បីបង្ការហានិភ័យនានា អាជ្ញាធរជាតិអប្សរា បានអំពាវនាវឱ្យភ្ញៀវទេសចរ អ្នកបើកបរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសបង្កើនការប្រុងប្រយ័ត្នកុំចតយានគ្រប់ប្រភេទឬឈប់ជ្រកក្រោមដើមឈើ ព្រោះអាចគ្រោះថ្នាក់ដល់អាយុជីវិត។អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងដូច្នេះ៖









