
កម្ពុជាស្នើភាគីថៃលើកបញ្ហាព្រំដែនមកដោះស្រាយក្នុងកិច្ចប្រជុំ JBC នៅខែក្រោយ
ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះទេ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៅថ្ងៃទី២៥ ខែកញ្ញានេះ កម្ពុជាបានអំពាវនាវឱ្យភាគីថៃលើកបញ្ហាព្រំដែនមកដោះស្រាយនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ដែលគ្រោងនឹងជួបគ្នានៅខែក្រោយ។ការចេញសេចក្តីថ្លែងការណ៍បញ្ជាក់ដូច្នេះ ធ្វើឡើងក្រោយពីមានសេចក្តីរាយការណ៍ថ្មីៗនេះនៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃជាពិសេសគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ









