Skip to main content
Preah Sihanouk Provincial Television
Log in

CMAC៖ ក្រុមជាតិនិយមជ្រុលសៀម បានជួយធ្វើឱ្យសង្គមសៀមធ្លាក់ខ្លួន និងក្លាយជាសង្គមមនុស្សអស់ថោក

Historical original · translation unavailable

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកថា ពួកសៀមខិតខំបង្កសង្គ្រាមមានគ្រប់ទិដ្ឋភាព និងរូបភាព រាប់ពីការទម្លាក់បែកពីយន្តហោះ F-16 ដោយប្រើប្រាស់គ្រាប់បែកមួយគ្រាប់ទម្ងន់ជិតមួយតោន ការប្រើប្រាស់សារធាតុគីមី គ្រាប់បែកចង្កោម រហូតធ្លាក់មកបាញ់ ចម្ពាមកៅស៊ូ ត្រៀមបាញ់លាមក និងធ្លាក់មកដល់បាញ់សំឡេងខ្មោច អាប...។

ឯកឧត្តម ហេង រតនា បន្តថា គិតៗទៅ ក្រុមជាតិនិយមជ្រុលសៀម បានជួយធ្វើឱ្យសង្គមសៀមធ្លាក់ខ្លួន និងក្លាយជាសង្គមមនុស្សមួយដែលអស់ថោក អស់ការអៀនខ្មាស់ និងបាត់អស់ស៊ីវីល័យ។ មនុស្សលាមកនឹកឃើញតែមធ្យោបាយដ៏មហាលាមក មនុស្សខ្មោចនឹកឃើញតែមហាល្បិចខ្មោចអសោចកេរ្តិ៍។

ឯកឧត្តម ហេង រតនា បន្តថា សំឡេងខ្មោច និងសំឡេងខ្លាំងៗ វាគ្មានរើសមុខកូនក្មេងតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះអ្វីនោះទេ ហើយទង្វើនេះបានឆ្លុះបញ្ចាំងនូវចរិកពិតជាក់ស្តែងនៃក្រុមជាតិនិយមជ្រុលសៀម៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ  ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…