Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា ស្នើរភាគីថៃពន្យាពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ដោយរង់ចាំកិច្ចប្រជុំពិសេសលើកទី២ នៅម៉ាឡេស៊ី បញ្ចប់ជាមុនសិន

Historical original · translation unavailable

Summary

Please click this link to get more information

(ភ្នំពេញ)៖ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥  នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជូនលិខិតឆ្លើយតបទៅកងទ័ពភូមិភាគទី១ និងកងទ័ពភូមិភាគទី២ថៃ ក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាពេលខាងមុខ ដោយទទួលយកសំណើរបស់ភាគីថៃ ប៉ុន្តែស្នើសុំពន្យារពេលដោយរង់ចាំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បញ្ចប់ជាមុនសិន។  

ក្រោយបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នឹងបន្តពិភាក្សាជាមួយភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)  ដោយឈរលើមូលដ្ឋាន នៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដើម្បីធានាការសហការគ្នាជិតស្និទ្ធជាមួយភាគីថៃ ក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

គូសបញ្ជាក់ដែរថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕

ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…