Skip to main content
Preah Sihanouk Provincial Television
Log in

អបអរសាទរពលរដ្ឋស្រុកព្រៃនប់ទទួលបានគម្រោងវិនិយោគមួយដែលអាចបង្កើតការងារបាន២១៨កន្លែង

Historical original · translation unavailable

គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម ក្នុងទំហំទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាម៉េរិកដែលអាចបង្កើតការងារបាន ២១៨កន្លែង នឹងលេចរូបរាងឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គម្រោងនេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ផងដែរ។ ដូច្នេះ ក.អ.ក សូមចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម នៅក្នុងភូមិសាស្រ្តស្រុកព្រៃនប់បន្ថែម៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…