Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជាទទួលបានជើងហោះហើរជាង៤ម៉ឺនជើង ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥

Historical original · translation unavailable

(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា ដល់ខែកញ្ញា ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់ប្រទេសកម្ពុជា (ភ្នំពេញ/តេជោ - សៀមរាបអង្គរ - ព្រះសីហនុ/ PNH/KTI-SAI-KOS) ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ចំនួន ៤៧,៦៣៧ជើង មានការកើនឡើង ១២% បើធៀបទៅនឹងរយៈពេល៩ខែដូចគ្នាទៅនឹងឆ្នាំ២០២៤។

រយៈពេល៩ខែនេះ អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៥ លាននាក់ (៥,១០៩,៣២៥ នាក់) មានការកើនឡើង ១៤% បើធៀបទៅនឹងរយៈពេល ០៩ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤ ខណៈទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៦ម៉ឺនតោន (៦៤,៥១៣ តោន) មានការកើនឡើង ១៤% បើធៀបទៅនឹងរយៈពេល ០៩ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។

គូសបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជាមានចំនួន ២៨ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមានចំនួន៤ និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកមានចំនួន ២៤៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…