Skip to main content
Preah Sihanouk Provincial Television
Log in

ព្រះមហាក្សត្រ និងព្រះមហាក្សត្រី នៃកម្ពុជា ថ្វាយសាររំលែកមរណទុក្ខ ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន ចំពោះការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រីថៃ

KPS99TVHistorical original · translation unavailable

Summary

Please click this link to get more information

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ថ្វាយសាររំលែកមរណទុក្ខ ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន ចំពោះការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រី សិរីគិត ព្រះមាតាជាតិថៃ ដែលបានយាងសោយទិវង្គតក្នុងព្រះជន្មាយុ៩៣ព្រះវស្សា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅឯមន្ទីរពេទ្យ King Chulalongkorn Memorial Hospital ក្នុងទីក្រុងបាងកក។

យោងតាមរបាយការណ៍ បានបញ្ជាក់ថា ព្រះមហាក្សត្រីយានី សិរិគិត នៃព្រះរាជាណាចក្រថៃ បានសោយទិវង្គតដោយជរាពាធនៅម៉ោង ៩:០០ យប់ ថ្ងៃសុក្រ ទី២៤ ខែតុលា នៅមន្ទីរពេទ្យជូឡាឡុងកន ម៉េម៉ូរីយ៉ាល់ ក្នុងទីក្រុងបាងកក ក្នុងព្រះជន្ម ៩៣ ព្រះវស្សា។ ព្រះមហាក្សត្រីយានី សិរិគិត ត្រូវបានគោរពជា «មាតាជាតិ» ទ្រង់បានរួមចំណែកយ៉ាងធំធេងដល់សង្គម ការអប់រំ និងបុព្វហេតុស្ត្រីថៃពេញមួយព្រះជន្មរបស់ព្រះអង្គ ហើយត្រូវបានប្រជាជនថៃគោរពស្រឡាញ់យ៉ាងខ្លាំង។

សូមជម្រាបដែរថា រាជវង្សនៃប្រទេសទាំងពីរមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅ ដែលមានលក្ខណៈដោយការគោរពគ្នាទៅវិញទៅមក និងមិត្តភាពដ៏យូរអង្វែង។ សាររំលែកទុក្ខពីរាជវង្សកម្ពុជាបង្ហាញជាថ្មីម្តងទៀតអំពីមិត្តភាពដ៏ជ្រាលជ្រៅ និងសេចក្តីស្រឡាញ់មនុស្សធម៌រវាងប្រទេសទាំងពីរ ទាំងនៅកម្រិតរាជវង្ស និងប្រជាជន៕

ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…