នៅរសៀលថ្ងៃទី ២៨ តុលា ឆ្នាំ ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន–នូវែលហ្សេឡង់ នៅទីក្រុងគូឡាឡាំពួ ដែលរៀបចំឡើង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងនូវែលហ្សេឡង់។
កិច្ចប្រជុំកំពូលនេះ មានគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងនូវែលហ្សេឡង់ នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីបន្តជំរុញសន្តិភាព ស្ថិរភាព និងសេចក្ដីរុងរឿងក្នុងតំបន់អាស៊ីអាគ្នេយ៍។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ














