Skip to main content
Preah Sihanouk Provincial Television
Log in

សម្តេចហ៊ុន ម៉ាណែត ចូលរួមពិធីចុះហត្ថលេខា ដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន–ចិន ជាសម័យទី ៣.០ ជាមួយប្រមុខអាស៊ាន និងនាយករដ្ឋមន្ត្រីចិន លី ឈាង

KPS99TVHistorical original · translation unavailable

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាមួយប្រមុខរាជ និងរដ្ឋាភិបាលអាស៊ាន និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីចុះហត្ថលេខាលើការដំឡើងកម្រិត តំបន់ពាណិជ្ជសេរី អាស៊ាន–ចិន ជាសម័យទី ៣.០ (ASEAN–China Free Trade Area 3.0) ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៨ តុលា ឆ្នាំ ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ពិធីចុះហត្ថលេខានេះ គឺជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអាស៊ាន និងចិន ដោយមានគោលបំណងពង្រឹងការទំនាក់ទំនងសហប្រតិបត្តិការនានា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម ដើម្បីបង្កើតភាពរីកចម្រើនសេដ្ឋកិច្ចរួមនៅក្នុងតំបន់។

ការដំឡើងកម្រិតតំបន់ពាណិជ្ជសេរីអាស៊ាន–ចិន ជាសម័យទី ៣.០ នេះ ត្រូវបានគេរំពឹងថា នឹងជួយលើកកម្ពស់សេវាកម្ម និងកំណត់វិធានការថ្មីៗ ដើម្បីជំរុញការផលិត ការទិញលក់ និងការវិនិយោគរវាងភាគីទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពប្រកួតប្រជែង។

កម្ពុជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះការចុះហត្ថលេខានេះ ព្រោះមានជំនឿជាក់ថា វានឹងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់អាស៊ាន–ចិន ឱ្យកាន់តែរីកចម្រើន និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋទាំងអស់ក្នុងតំបន់។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

Comments

Loading comments…