Skip to main content
Preah Sihanouk Provincial Television
Log in

ឯកឧត្តម ទៀ សីហា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៩ នៅកូឡាឡាំពួ

KPS99TVHistorical original · translation unavailable

ថ្ងៃទីសុក្រ ទី ៣១ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិ ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី ១៩ (19th ASEAN Defence Ministers’ Meeting – ADMM) ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិទាំង ១១ ប្រទេសសមាជិកអាស៊ាន ព្រមទាំងអគ្គលេខាធិការអាស៊ាន។ កិច្ចប្រជុំមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសសមាជិកអាស៊ាន ដើម្បីអភិវឌ្ឍភាពជាដៃគូ និងបង្កើនសន្តិសុខប្រកបដោយចីរភាពក្នុងតំបន់។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

Comments

Loading comments…