Skip to main content
Preah Sihanouk Provincial Television
Log in

សម្តេចហ៊ុន សែន នឹងអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយរបស់លោកកឹម សុខា

KPS99TVHistorical original · translation unavailable

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយរបស់លោក កឹម សុខា។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន។

លោកយាយ សៅ ង៉ែត ត្រូវម្តាយរបស់លោក កឹម សុខា បានទទួលមរណភាពកាលពីម៉ោង១១យប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ ដោយជរាពាធ ក្នុងជន្មាយុ១០១ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានចេញសាររំលែកមរណទុក្ខផ្ញើជូនលោក កឹម សុខា និងបានចាត់ទុកមរណភាពឧបាសិកា សៅ ង៉ែត គឺជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលមាន សទ្ធាជ្រះថ្លាក្រៃលែង ដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែកក្នុងការទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។

ជាការកត់សម្គាល់ កាលពីពេលកន្លងទៅ លោក កឹម សុខា ធ្លាប់បានអញ្ជើញចូលរួមបុណ្យសពបងប្រុសរបស់សម្តេចតេជោផងដែរ។ ដូច្នេះ ការអញ្ជើញគោរពវិញ្ញាណក្ខន្ធនេះ បានបង្ហាញអំពីវប្បធម៌មួយដែលនាំឱ្យមានការសរសើរពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និង អ្នកនយោបាយផ្សេងៗ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…