រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សាខា ក.ប.ប. ខេត្តព្រះសីហនុ ត្រួតពិនិត្យម្ហូបអាហារនៅផ្សារទំនប់រលក មិនរកឃើញសារធាតុគីមីហាមឃាត់ បង្កើនទំនុកចិត្តអ្នកប្រើប្រាស់

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុ៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ ដឹកនាំដោយលោក ឃុន ស៊ីម៉ន ប្រធានសាខា សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ ចុះត្រួតពិនិត្យទំនិញ ស្រង់តម្លៃម្ហូបអាហារ និងផ្សព្វផ្សាយអំពីការហាមប្រើសារធាតុគីមីនៅផ្សារទំនប់រលក ក្រុងព្រះសីហនុ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។

ក្នុងការចុះត្រួតពិនិត្យ ក្រុមការងារបានណែនាំអាជីវករឱ្យរក្សាអនាម័យ និងរៀបចំដាក់តាំងលក់ម្ហូបអាហារឱ្យបានត្រឹមត្រូវ ព្រមទាំងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃសារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ។

ជាមួយគ្នានេះ មន្ត្រីជំនាញបានយកសំណាកម្ហូបអាហារចំនួន ១៩មុខ មកធ្វើតេស្តទាំងនៅរថយន្តមន្ទីរពិសោធន៍ចល័ត និងមន្ទីរពិសោធន៍របស់សាខា។ ជាលទ្ធផល ពុំបានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងសំណាកទាំងអស់នោះទេ ដែលបង្ហាញថា ម្ហូបអាហារដាក់លក់នៅផ្សារទំនប់រលកមានសុវត្ថិភាព និងអាចបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការជ្រើសរើសទិញយកទៅប្រើប្រាស់។

«សូមតាមដាន KPS99 ដើម្បីទទួលបានព័ត៌មានថ្មីៗ!»៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…