រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្រ្តីអប់រំ៖សាលារៀន៤កន្លែងនៅខេត្តពោធិ៍សាត់បានបិទទ្វាដោយការផ្លោងគ្រាប់របស់ទ័ពថៃ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន បានអះអាងថា «ថ្ងៃទី២៦ ខែកក្កដា ទាហានថៃផ្លោងគ្រាប់កាំភ្លើងធំចូលចំណុចកូនដំរី និងច១ ស្រុកវាលវែង ខេត្តពោធិសាត់។ សាលារៀន ៤ កន្លែងបានបិទទ្វារ»។

នៅវេលាម៉ោង៥និង២នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ យោធាថៃបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន ៥គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមសេចក្តីថ្លែងការណ៍នាំនៅព្រឹកនេះរបស់ក្រសួងការពារជាតិ ដែលបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ និងដោយត្រៀមទុកជាមុន ដែលប្រព្រឹត្តឡើងដោយភាគីថៃ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…