រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ថៃកុំបង្វែរការពិត ឯកឧត្តម រតនា បង្ហាញផលប៉ះពាល់សង្គ្រាម៖ ៣៤៩ក្រុង-ភូមិ និងផ្ទៃដីជាង ៣,៨០០គីឡូម៉ែត្រក្រឡា មានសំណល់យុទ្ធភណ្ឌ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក CMAC បានបង្ហាញថា ផលប៉ះពាល់ពីសង្គ្រាមបានគ្របដណ្តប់តំបន់ស៊ីវិលចំនួន ៣៤៩ក្រុង-ភូមិ ខណៈផ្ទៃដីជាង ៣,៨០០គីឡូម៉ែត្រក្រឡា ត្រូវបានរកឃើញមានសំណល់យុទ្ធភណ្ឌសង្គ្រាម។

តាមទិន្នន័យអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ប្រជាពលរដ្ឋប្រមាណ ៩១,៤១១គ្រួសារ ស្មើ ៣៦៤,៩៨៤នាក់ បានរងផលប៉ះពាល់ពីការបាញ់ផ្លោង ការទម្លាក់គ្រាប់បែក និងសំណល់យុទ្ធភណ្ឌ។ CMAC បានបញ្ចប់ការស្រាវជ្រាវនៅ ៣៣៥ភូមិ ហើយ ខណៈការសិក្សា និងប្រមូលព័ត៌មាននៅតំបន់ផ្សេងទៀតនៅបន្ត។

ឯកឧត្តម ហេង រតនា បញ្ជាក់ថា តួលេខនេះមិនទាន់រាប់បញ្ចូលប្រជាពលរដ្ឋដែលបានភៀសខ្លួនដោយសារភ័យខ្លាចសង្គ្រាម និងផលប៉ះពាល់ផ្សេងៗដែលអាចកើតមានពីសំណល់យុទ្ធភណ្ឌនៅឡើយទេ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ទិន្នន័យ និងភស្តុតាងដែល CMAC ប្រមូលបាន រួមមានសំណល់យុទ្ធភណ្ឌ និងសំណង់ខូចខាត ដូចជា ផ្ទះ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងបេតិកភណ្ឌ(ប្រាសាទ) គឺជាសក្ខីភាពបង្ហាញពីផលវិបាក និងស្នាមរបួសដែលសង្គ្រាមបានបន្សល់ទុកនៅកម្ពុជា៕

«សូមតាមដាន KPS99 ដើម្បីទទួលបានព័ត៌មានថ្មីៗ!»

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…