រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងមហាផ្ទៃ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមដៃគ្នារឹតបន្តឹងការទប់ស្កាត់គ្រឿងញៀន

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំសំខាន់មួយ ស្តីពី «ការទប់ស្កាត់លំហូរគ្រឿងញៀន» នៅទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំនេះ ធ្វើឡើងក្នុងគោលបំណងរឹតបន្តឹងយន្តការ និងដាក់ចេញនូវវិធានការក្តៅបន្ថែមទៀត ដើម្បីទប់ស្កាត់ និងបង្ក្រាបការនាំចូល លំហូរឆ្លងដែន និងការជួញដូរគ្រឿងញៀនខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…