រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-ម៉ាឡេស៊ី ត្រៀមពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងជំរុញការចូលរួមក្នុងពិព័រណ៍ហាឡាលអន្តរជាតិ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Dato’ Seri Reezal Merican Naina Merican ប្រធានសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០២៦ ។

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ជុំវិញការជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែរឹងមាំ និងមានភាពរីកចម្រើនបន្ថែមទៀត។

បន្ថែមពីលើនេះ លោកជំទាវរដ្ឋមន្ត្រី និងឯកឧត្តមប្រធាន MATRADE ក៏បានជជែកពិភាក្សាយ៉ាងយកចិត្តទុកដាក់អំពីឱកាសនៃការចូលរួមរបស់កម្ពុជា នៅក្នុងពិព័រណ៍ហាឡាលអន្តរជាតិម៉ាឡេស៊ី ដែលជាច្រកទ្វារដ៏សំខាន់មួយក្នុងការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារហាឡាលក្នុងតំបន់ និងពិភពលោក៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…