នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងកង់បេរ៉ា ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី បានដឹកនាំគណៈប្រតិភូ ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Don Farrell រដ្ឋមន្ត្រីពាណិជ្ជកម្ម និងទេសចរណ៍អូស្ត្រាលី។
កិច្ចជំនួបដ៏មានសារៈសំខាន់នេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ ដោយផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
ការពង្រីកពាណិជ្ជកម្ម និងវិនិយោគ៖ ជំរុញលំហូរពាណិជ្ជកម្មទ្វេភាគី និងការតភ្ជាប់ធុរកិច្ចរវាងប្រទេសទាំងពីរ។ ផ្តោតជាពិសេសលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់។
គោលដៅរួម៖ ធ្វើពិពិធកម្មពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរប្រកបដោយចីរភាព៕
ដោយ៖ ប៉ៃ សុឃីម
កម្ពុជា និងអូស្ត្រាលី ប្តេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី
KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ






