រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងជូនដំណឹងពីឥទ្ធិពលព្យុះទី១៨ «សូដេល» មកលើកម្ពុជា ចាប់ពីថ្ងៃទី២១-២៣ ខែសីហា

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ទោះបីជាប្រទេសកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទី១៨ ឈ្មោះ «សូដេល» (Saudel) ក៏ដោយ ប៉ុន្តែឥទ្ធិពលនៃព្យុះនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។

បាតភូតអាកាសធាតុតាមតំបន់ត្រូវបានព្យាករដូចខាងក្រោម៖
តំបន់វាលទំនាប៖ សីតុណ្ហភាពមានចន្លោះពី ២៥°C ដល់ ៣៥°C ដោយអាចមានភ្លៀងធ្លាក់បាយអមដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ២០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមានចន្លោះពី ២៤°C ដល់ ៣៤°C ដោយអាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ២០%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមានចន្លោះពី ២៥°C ដល់ ៣៥°C ដោយមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់រហូតដល់ ៥០% នៃផ្ទៃដី អមដោយរលកសមុទ្រមានកម្ពស់ចាប់ពី ០.៥០ ម៉ែត្រ ដល់ ១.៧៥ ម៉ែត្រ។
សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវទឹក និងនេសាទនៅតំបន់មាត់សមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិនេះ៕

ដោយ៖ ប៉ៃ សុឃីម


មតិយោបល់

កំពុងផ្ទុកមតិយោបល់…