(ស្វាយរៀង)៖ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង បានធ្វើការចុះបង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ០២ទីតាំង (ផ្ទះជួល និងផ្ទះសណាក់) នៅចំណុចភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន១១០នាក់ (ស្រី១៦នាក់) ជនជាតិវៀតណាម៩១នាក់ (ស្រី១៥នាក់),ជនជាតិចិន១៤នាក់ និងជនជាតិខ្មែរ ០៥នាក់ (ស្រី០១នាក់) និងបានដកហូតសម្ភារៈពាក់ព័ន្ធនឹងបទល្មើសរួមមាន៖ កុំព្យូទ័រយួរដៃ, ទូរស័ព្ទដៃ,ថេបប្លេត និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ នេះបើយោងតាមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើស ក្រុមការងារបានបិទស៊ីល ទីតាំងជាបណ្ដោះអាសន្ន៕
ដោយ៖ ធី លីថូ










