ព្យុះទី១៨ «សូដេល» (Saudel) បានវិវត្តខ្លួនទៅជាព្យុះសង្ឃរា និងមានឥទ្ធិពលលើអាកាសធាតុនៅកម្ពុជា។ ទោះជាយ៉ាងណា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។
តាមការព្យាករណ៍ ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នឹងមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតាមតំបន់មួយចំនួនរួមមាន៖
តំបន់វាលទំនាប
សីតុណ្ហភាពពី ២៥°C ដល់ ៣៦°C។ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។
តំបន់ខ្ពង់រាប
សីតុណ្ហភាពពី ២៤°C ដល់ ៣៥°C។ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៥០%។
តំបន់មាត់សមុទ្រ
សីតុណ្ហភាពពី ២៥°C ដល់ ៣៤°C។ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៦០%។ ចំណែករលកសមុទ្រមានកម្ពស់ពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។
ប្រជាពលរដ្ឋគួរបង្កើនការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងស្ថានភាពរលកសមុទ្រ ជាពិសេសអ្នកដែលរស់នៅតំបន់ងាយរងគ្រោះ និងអ្នកធ្វើដំណើរតាមផ្លូវទឹក៕
ដោយ៖ ប៉ៃ សុឃីម
កម្ពុជាមិនស្ថិតក្នុងគន្លងព្យុះ «សូដេល» ប៉ុន្តែតំបន់ជាច្រើនអាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់
KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ






