រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ដំណឹងល្អ! បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រកាសជ្រើសរើសយោធិនថ្មី ចែកពាក្យឥតគិតថ្លៃ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ប្អូនៗ សិស្ស និស្សិត និងយុវជនទាំងអស់ ដែលមានបំណង និងស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន។

ក្រុមការងារជំនាញកងរាជអាវុធហត្ថ នឹងដំណើរការត្រួតពិនិត្យលក្ខណសម្បត្តិ និងធ្វើការចែកពាក្យដោយឥតគិតថ្លៃ ជូនដល់បេក្ខជនដែលមានគ្រប់លក្ខណសម្បត្តិ និងស្របតាមលក្ខខណ្ឌកំណត់ នៃផែនការរបស់ប្រធានអនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ការចែកពាក្យ៖ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦

ការទទួលពាក្យ៖ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦

ម៉ោងធ្វើការ (រៀងរាល់ថ្ងៃ ចន្ទ-អាទិត្យ) ពេលព្រឹក៖

ចាប់ពីម៉ោង ០៧:៣០ ដល់ ១១:៣០ នាទី

ពេលរសៀល៖ ចាប់ពីម៉ោង ១៤:០០ ដល់ ១៧:០០ នាទី

ទីកន្លែងទំនាក់ទំនង ចែកពាក្យ និងទទួលពាក្យ

សូមទំនាក់ទំនងដោយផ្ទាល់នៅ ការិយាល័យបុគ្គលិក មន្ទីរកសាងកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ

ទីតាំង៖ បណ្តោយវិថីប៉ូឡូវៃ (ផ្លូវលេខ៣០០) ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…