ឥទ្ធិពលពីព្យុះទី២២ ឈ្មោះ «អេគាវ» (Etau) និងព្យុះទី២៣ ឈ្មោះ «បាងឡាង» (Bang-lang) នៅតែបន្តជះមកលើប្រទេសកម្ពុជា។ ទោះបីជាកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទាំងពីរក៏ដោយ ស្ថានភាពនេះនឹងបង្កឱ្យមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។
តំបន់វាលទំនាប៖ សីតុណ្ហភាព៖ ចន្លោះពី ២៥°C ដល់ ៣៦°C
ស្ថានភាពទឹកភ្លៀង៖ អាចមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ២០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាព៖ ចន្លោះពី ២៤°C ដល់ ៣៥°C
ស្ថានភាពទឹកភ្លៀង៖ អាចមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ៤០%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាព៖ ចន្លោះពី ២៥°C ដល់ ៣៤°C
ស្ថានភាពទឹកភ្លៀង និងសមុទ្រ៖ អាចមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីរហូតដល់ ៥០% ព្រមទាំងមានរលកសមុទ្រកម្ពស់ពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរ និងប្រជានេសាទនៅតំបន់សមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកធំៗ៕ ដោយ៖ ប៉ៃ សុឃីម








