រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បាក់ឌុបឆ្នាំនេះ! ព្រះសីហនុទទួលបាននិទ្ទេសA២៦នាក់ ខណៈនិទ្ទេសBមាន១៤៨នាក់ បេក្ខជនជាប់សរុប២០៦៥នាក់

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី

បើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅសាលប្រជុំធំសាលាខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ជម្រាបរាយការណ៍ជូនឯកឧត្តមអភិបាលខេត្តថា ក្នុងខេត្តព្រះសីហនុមានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន២០៦៥នាក់(ស្រី១១៤២នាក់) ក្នុងចំណោមបេក្ខជនមកប្រឡងសរុបចំនួន២២៨៤នាក់ ក្នុងនោះមានសិស្សទទួលបាននិទ្ទេសAចំនួន២៦នាក់ និទ្ទេសB១៤៨នាក់ និទ្ទេសC៤១៤នាក់ និទ្ទេសD៧៤១នាក់ និងនិទ្ទេសE៧៣៦នាក់៕ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…