រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-កូរ៉េ ប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតលើវិស័យវប្បធម៌នាពេលអនាគត!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី ហឹល អ៉ីនស៊ុន (HER Insun) អនុប្រធានបេសកកម្មនៃស្ថានទូត សាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅទីស្ដីការក្រសួង។

ជាកិច្ចចាប់ផ្ដើម លោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក៏ដូចជាស្ថានទូតកូរ៉េប្រចាំកម្ពុជា ដែលបានជួយគាំទ្រកម្ពុជាលើវិស័យវប្បធម៌ ទាំងរូបី និងអរូបី ជាពិសេសគម្រោងអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែងដំណាក់កាលទី២ ដែលទទួលបានការគាំទ្រពីអង្គការ កយការ(KOICA)និងសម្របសម្រួលពីអង្គការយូណេស្កូ។ តាមរយៈគម្រោងនេះ ក៏បានជួយក្រសួងសម្រេចជោគជ័យលើការរៀបចំចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព»ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

ជាមួយគ្នានេះភាគីទាំងពីរ បានប្តេជ្ញាចិត្តរួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត លើវិស័យវប្បធម៌នាពេលអនាគត៕ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…