(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្ទុះការកោតសរសើរ ពេញបណ្ដាញសង្គម ដោយប៉ូលិសចរាចរណ៍ម្នាក់ បានជួយសម្រួលចរាចរណ៍តាមរយៈជិះម៉ូតូបើកផ្លូវ នាំស្ត្រីឈឺពោះសម្រាលកូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត ទាន់ពេលពេលវេលានោះ ស្រាប់តែពេលនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារនគរបាលចរាចរណ៍ បានចេញមកបញ្ជាក់ថា មន្ត្រីចរាចរណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ គ្រប់រូបគឺឯកឧត្តមស្នងការ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋទាំងអស់ មិនថា សម្រាលកូនរឺសង្គ្រោះបន្ទាន់និងរបួសធ្ងន់ គឺលោកប្រាប់ដាច់ខាតត្រូវបើកបញ្ជារចរាចរណ៍ភ្លាមៗគ្រប់គោលដៅ។
តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហេង រតនា បានឱ្យដឹងថា «គាត់ទាំង២នាក់គឺធ្លាប់នាំឡានស្ត្រីពោះធំសម្រាលកូនដូចគ្នា មានវិដេអូដូចគ្នា មិនមែនច្រលំរឺពិតមិនពិតអីទេ! ការពិតទៅមន្ត្រីចរាចរណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់គ្រប់រូបគឺឯកឧត្តមស្នងការឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋទាំងអស់ មិនថា សម្រាលកូនរឺសង្គ្រោះបន្ទាន់និងរបួសធ្ងន់គឺលោកប្រាប់ដាច់ខាតត្រូវបើកបញ្ជារចរាចរណ៍ភ្លាមៗគ្រប់គោលដៅ។ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបផងដែរថា កម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញគឺនៅចាំបំរើបងប្អូនគ្រប់កាលៈទេសៈទាំងអស់ នឹងប្រឹងឱ្យអស់សមត្ថភាពសំរាប់បងប្អូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដោយក្តីគោរពពីខ្ញុំបាទ៕អត្ថបទដោយ៖ ស្រីពី










