រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ហ្វូងដំរីព្រៃ៦ក្បាលនៅតែជិតភូមិ! អាជ្ញាធរបន្តតាមដាន និងគៀងបង្អើលការពារដំណាំប្រជាពលរដ្ឋ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ហ្វូងដំរីព្រៃចំនួន៦ក្បាល ដែលបានចូលមកតំបន់ព្រៃកែង ក្នុងភូមិពោធិ៍ឃឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅតែមិនទាន់ផ្លាស់ទីទៅឆ្ងាយពីតំបន់រស់នៅរបស់ប្រជាពលរដ្ឋនៅឡើយទេ។ គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ហ្វូងសត្វព្រៃទាំងនេះនៅតែស្ថិតនៅក្បែរភូមិអ្នកស្រុក ដែលធ្វើឱ្យអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ និងតាមដានស្ថានភាពជាប្រចាំ។
លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ បានឱ្យដឹងថា សមត្ថកិច្ចពាក់ព័ន្ធកំពុងតាមដានការរស់នៅ និងចលនារបស់ហ្វូងដំរីព្រៃនេះជារៀងរាល់ថ្ងៃ ដើម្បីធ្វើបច្ចុប្បន្នភាពអំពីទីតាំងរបស់ពួកវា និងជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានដឹងជាមុន ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងចៀសវាងហានិភ័យដែលអាចកើតមាន។
ទន្ទឹមនេះ លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត និងអភិបាលរងខេត្ត ហុក សុផល ក៏បានដឹកនាំកម្លាំងចុះធ្វើការគៀង និងបង្អើលហ្វូងដំរីព្រៃ ដើម្បីកុំឱ្យពួកវាចូលមកស៊ី និងបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងការពារដំណាំប្រជាពលរដ្ឋ ខណៈពេលដែលហ្វូងដំរីព្រៃទាំង៦ក្បាល នៅតែស្ថិតនៅក្បែរតំបន់មានអ្នករស់នៅ។ដោយ៖ សុភ័ក្រ្ត 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…