រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាយកសាលាបឋមម្នាក់ នៅស្រុកឯកភ្នំ ចាប់រំ/លោ/ភសិស្សស្រីអាយុ១២ឆ្នាំ បែរជាដើរហើរយ៉ាងរំភើយនោះ សមត្ថកិច្ចបាត់ដំបងបំភ្លឺបែបនេះ!

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(បាត់ដំបង)៖ ក្រោយមានការចុះផ្សាយថា នាយកសាលាបឋមសិក្សាម្នាក់ នៅស្រុកឯកភ្នំបានចាប់រំលោភសិស្សស្រីអាយុ១២ឆ្នាំ បែរជាអាចដើរហើរបានយ៉ាងរំភើយនោះ ពេលនេះក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានចេញមកបំភ្លឺថា កាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៩:១០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានទទួលបណ្តឹង ពីម្តាយជនរងគ្រោះ ក្នុងករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ និងយោងតាមការបំភ្លឺពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវស៊ើបអង្កេតតាមឃ្លាំមើលនៅផ្ទះជនសង្ស័យ និងកន្លែងស្នាក់នៅក្នុងសាលាបឋមសិក្សាវត្តកែវ ពេញ១ថ្ងៃ តែមិនឃើញជនសង្ស័យ។

រហូតដល់ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោកអធិការ បានសុំគោលការណ៍ពីឯកឧត្តមព្រះរាជអាជ្ញា និងលោកឧត្តមសេនីយ៍ទោស្នងការ ចុះធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យនៅកន្លែងស្នាក់នៅរបស់ជនសង្ស័យក្នុងបរិវេណសាលាបឋមសិក្សាវត្តកែវ ប៉ុន្តែជនសង្ស័យមិននៅ ដោយហេតុជនសង្ស័យដឹងថា ម្តាយជនរងគ្រោះមកប្តឹងសមត្ថកិច្ច ។

ករណីនេះ សូមសាធារណជនកុំមានការយល់ច្រឡំថា ជនសង្ស័យកំពុងរស់នៅក្នុងមូលដ្ឋានស្រុកឯកភ្នំ។

ចំពោះករណីដូចបានរៀបរាប់ជូនខាងលើ កម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តាមនីតិវិធី តាំងពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦៕ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…