រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បង្កើតផ្ទះថ្មីឱ្យពពួកមច្ឆជាតិ! សំណង់ជម្រកត្រីសិប្បនិម្មិត ត្រូវបានដាក់ពង្រាយក្នុងដែនសមុទ្រជ្រោយស្វាយខេត្តកោះកុង

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង និង មន្ត្រីខណ្ឌរដ្ឋបាលជលផ បានសហការជាមួយក្រុមការងារអង្គការអភិរក្សសត្វសមុទ្រ (Marine Conservation Cambodia - MCC) ចុះរៀបចំ និងដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត នៅក្នុងដែននេសាទនៃសហគមន៍ជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

សកម្មភាពនេះ ធ្វើឡើងក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោងគ្រប់គ្រងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) ក្នុងខេត្តកោះកុង ក្នុងគោលបំណងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីបាតសមុទ្រ បង្កើតទីជម្រកសុវត្ថិភាពសម្រាប់ពពួកមច្ឆជាតិពងកូន និងចិញ្ចឹមជីវិត ព្រមទាំងចូលរួមទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍នេសាទមូលដ្ឋានប្រកបដោយចីរភាព៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…