រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ដំណឹងដ៏កម្រ! ហ្វូងដំរីព្រៃ ៦ក្បាល បន្តបង្ហាញខ្លួនយ៉ាងមានសុវត្ថិភាពនៅទឹកដីស្រុកត្បែងមានជ័យ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ហ្វូងសត្វដំរីព្រៃចំនួន ៦ក្បាល ត្រូវបានរាយការណ៍ថា កំពុងបន្តវត្តមាននៅក្នុងភូមិសាស្ត្រចំណុចដូនគង់ ស្ថិតក្នុងភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ។

យោងតាមការបញ្ជាក់ពីអាជ្ញាធរស្រុកត្បែងមានជ័យ វត្តមានរបស់សត្វដំរីព្រៃទាំងនេះកំពុងត្រូវបានអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាសុវត្ថិភាពទាំងសម្រាប់សត្វព្រៃកម្រទាំងនោះ និងប្រជាពលរដ្ឋដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់តំបន់ក្បែរនោះផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…