រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តព្រះសីហនុ ដឹកនាំប្រតិភូស្វែងយល់ពីបច្ចេកវិទ្យាសន្តិសុខឆ្លាតវៃនៅប្រទេសចិន

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Zhejiang Dahua Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមួយរបស់ប្រទេសចិន មានជំនាញក្នុងវិស័យកាមេរ៉ាសុវត្ថិភាព និងដំណោះស្រាយបច្ចេកវិទ្យាសន្តិសុខទំនើប។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូបានស្វែងយល់អំពីប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV រួមមាន Network Cameras, Thermal Cameras និងឧបករណ៍ NVR/DVR ព្រមទាំងប្រព័ន្ធគ្រប់គ្រងសន្តិសុខឆ្លាតវៃ ដូចជា Access Control, Video Intercom និង Alarms។ ក្រុមហ៊ុនក៏មានដំណោះស្រាយបច្ចេកវិទ្យាសម្រាប់ទីក្រុងឆ្លាតវៃ និងសហគ្រាស ដោយប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការគ្រប់គ្រងចរាចរណ៍ សន្តិសុខសាធារណៈ ប្រព័ន្ធធនាគារ ការអប់រំ និងការគ្រប់គ្រងស្វ័យប្រវត្តិផ្សេងៗ។

ជាមួយគ្នានេះ ក្រុមហ៊ុន Zhejiang Dahua Technology Co., Ltd. ក៏បានបង្ហាញអំពីឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៀត រួមទាំងឧបករណ៍សាកថ្មរថយន្តអគ្គិសនី (EV Charger)។ ដំណើរទស្សនកិច្ចនេះបានផ្តល់ឱកាសដល់ប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការស្វែងយល់បន្ថែមអំពីការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប សម្រាប់សន្តិសុខ ការគ្រប់គ្រងទីក្រុង និងសហគ្រាស។

មតិយោបល់

កំពុងផ្ទុកមតិយោបល់…