រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រួមគ្នាស្តារព្រៃកោងកាង ដើម្បីប្រព័ន្ធអេកូឡូស៊ី និងជីវភាពសហគមន៍ តំបន់ឆ្នេរ!

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដែលបង្កឱ្យមានការកើនឡើងកម្ពស់ទឹកសមុទ្រ ខ្យល់ព្យុះ និងការសិករិចរិលព្រៃឆ្នេរ គម្រោង «ការបង្កើនភាពធន់ទៅនឹង ការប្រែប្រួលអាកាសធាតុ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងពង្រឹងសមត្ថភាពបន្សុំារបស់សហគមន៍ងាយរងគ្រោះតំបន់ឆ្នេរនៅខេត្តកំពត និងខេត្តកោះកុងនៃប្រទេសកម្ពុជា CCA4CS-II» ដែលអនុវត្តដោយក្រសួងបរិស្ថាន និង UN-Habitat ក្រោមជំនួយថវិកាពី Adaptation Fund បានរៀបចំ «ពិធីដាំស្តារព្រៃកោងកាង» ក្រោមប្រធានបទ «រួមគ្នាបង្កើនគម្របព្រៃកោងកាង ដើម្បីបង្កើនភាពធន់ក្នុងសហគមន៍ និងស្តារប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរប្រកប ដោយចីរភាព» យ៉ាងឧធិកឧធម្មនៅសហគមន៍បឹងកាឆាង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការតាមដាន ការអនុវត្តគម្រោង លោក សុខ ភិរម្យ អភិបាលនៃគណអភិបាលស្រុកមណ្ឌលសីមា មន្ត្រីមន្ទីរបរិស្ថាន ឧទ្យានុរក្ស សមាជិក ស.ស.យ.ក. គណៈកម្មការសហគមន៍ គ្រូបង្រៀន សិស្សានុសិស្ស មន្រ្តីគម្រោង CCA4CS-II និងប្រជាសហគមន៍ផ្ទាល់ សរុបចំនួន ២៣០នាក់ ក្នុងនោះ ៦០%ជាស្រ្តី។ការចូលរួមយ៉ាងសកម្មនេះបានស្តែង ឱ្យឃើញពីស្មារតីម្ចាស់ការ និងកិច្ចសហការយ៉ាងរឹងមាំក្នុងការអភិរក្សធនធានធម្មជាតិ សម្រាប់ជំនាន់ក្រោយ។

ការដាំស្តារព្រៃកោងកាងមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ដូចជា៖

· ផ្នែកអេកូឡូស៊ី៖ ស្តារគម្របព្រៃកោងកាងដែលទ្រុឌទ្រោម បង្កើត «របាំងការពារធម្មជាតិ» ប្រឆាំងនឹងការហូរច្រោះពីសមុទ្រ ជួយស្រូបយកកាបូន និងបង្កើតជម្រក ជីវៈចម្រុះតំបន់ឆ្នេរ

· ផ្នែកសេដ្ឋកិច្ច៖ បង្កើនផលនេសាទធម្មជាតិដែលជាប្រភពចំណូលចម្បង របស់សហគមន៍ និងបើកឱកាសអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ។

· ផ្នែកសង្គម៖ ពង្រឹងភាពធន់របស់ប្រជាពលរដ្ឋងាយរងគ្រោះតំបន់ឆ្នេរទៅនឹង ការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់កម្រិតជីវភាពឱ្យកាន់តែប្រសើរប្រកប ដោយចីរភាព។

សូមរំលឹកថា កិច្ចប្រឹងប្រែងនេះ គឺជាសមិទ្ធិផលមួយនៃគម្រោង «CCA4CS-II» ដែលកំពុងអនុវត្តរួមគ្នាដោយក្រសួងបរិស្ថាន និង UN-Habitat ក្រោមជំនួយពី Adaptation Fund៕សូមបញ្ជាក់ថាអត្ថបទខាងលើគឺមានអក្ខរាវិរុឌ្ឌត្រឹមត្រូវដែរឬទេ? ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…