រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-រុស្ស៊ី បន្តរឹតចំណងមិត្តភាពយោធាជើងទឹក តាមរយៈដំណើរទស្សនកិច្ចរបស់នាវាហ្វឹកហ្វឺន «Perekop» នៅខេត្តព្រះសីហនុ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តព្រះសីហនុ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយគណៈប្រតិភូនាវាហ្វឹកហ្វឺន «Perekop» នៃកងនាវា Baltic សហព័ន្ធរុស្ស៊ី ដឹកនាំដោយលោកឧត្តមនាវីឯក Vyacheslav SYTNIK នាយកសាលាជាន់ខ្ពស់កងទ័ពជើងទឹករុស្ស៊ី Baltic និងជានាយទាហានជាន់ខ្ពស់ទទួលបន្ទុកបេសកកម្ម។

ជំនួបនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ មិត្តភាព ក៏ដូចជាសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ដំណើរទស្សនកិច្ចរបស់នាវាហ្វឹកហ្វឺនរុស្ស៊ីនៅកម្ពុជាលើកនេះ ក៏ជាចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងទ្វេភាគីរវាងកងទ័ព និងប្រជាជន កម្ពុជា-រុស្ស៊ី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…