Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជាកំពុងបន្ថែមការនាំចូលប្រេងឥន្ធនៈបន្ថែមទៀតពីក្រុមហ៊ុនផ្គត់ផ្គង់ សិង្ហបុរី និងម៉ាឡេស៊ី

KPS99TVHistorical original · translation unavailable

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន បានឱ្យដឹងថា ប្រហែល១ភាគ៣ នៃស្ថានីយប្រេងឥន្ធនៈនៅកម្ពុជា ក្នុងចំណោមស្ថានីយប្រេងចំនួន ៦.៣០០ ទីតាំងដែលមានប្រជាជនជិត ១៨លាននាក់ប្រើប្រាស់ បានបិទទ្វារចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន ដោយអាជ្ញាធរកំពុងស៊ើបអង្កេតថា តើអាជីវករកំពុងស្តុកទុកស្តុក មុនពេលតម្លៃហក់ឡើងបន្ថែមទៀតដែរ ឬយ៉ាងណាលើករណីបិទទ្វានេះ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា កម្ពុជាកំពុងនាំចូលប្រេងឥន្ធនៈបន្ថែមទៀតពីក្រុមហ៊ុនផ្គត់ផ្គង់ នៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបំពេញបន្ថែមការខ្វះខាតការផ្គត់ផ្គង់ពីវៀតណាម និងចិន ខណៈដែលសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ នៅទូទាំងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការនាំចូលប្រេងរបស់កម្ពុជា កើតមានឡើងស្របពេលដែលវៀតណាម និងចិន បានរឹតត្បិតការនាំចេញប្រេងឥន្ធនៈ រហូតដល់យ៉ាងហោចណាស់ចុងខែមីនា ដើម្បីទប់ស្កាត់ការខ្វះខាតក្នុងស្រុកដែលអាចកើតមាន។ ប្រទេសកម្ពុជា កំពុងជំរុញការនាំចូលបន្ថែមពីប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី ដោយសារតែការរឹតត្បិតការនាំចេញពីនៅកន្លែងផ្សេងទៀត។

ឯកឧត្តម បានបញ្ជាក់ថា កម្ពុជានៅតែអាចនាំចូលប្រេងឥន្ធនៈក្នុងបរិមាណតិចតួចពីប្រទេសចិន។ ប៉ុន្តែដោយសារតែមានភាពជាដៃគូរឹងមាំជាមួយក្រុមផ្គត់ផ្គង់សកល Total និង Chevron ដូច្នេះអាចកាត់បន្ថយហានិភ័យមួយចំនួន។ បន្ថែមពីនោះទៀត បញ្ហាស្តុកប្រេងឥន្ធនៈបច្ចុប្បន្ន គឺអាចប្រៀបធៀបទៅនឹងកម្រិតជាប្រវត្តិសាស្ត្រ។

គួរជម្រាបថា ការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូតពីប្រទេសទាំងពីរ មកកាន់ប្រទេសកម្ពុជា ក្នុងរយៈពេល ១៨ថ្ងៃដំបូងនៃខែមីនានេះ គឺខ្ពស់ជាង ២៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…