អភិបាលខេត្តព្រះសីហនុ និងក្រុមគ្រួសារ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១៣ នៅខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ គីម សុភ័ក្ត្រ ម៉ាងស៊ីណេត ព្រមទាំងបុត្រ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តហ្លួង ភូមិទី៣ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ពិធីបុណ្យនេះ គឺជាប្រពៃណីវប្បធម៌ជាតិដ៏សំខាន់ដែលបងប្អូន ព្រះសង្ឃសម្ដែងព្រះធម៌ និងពុទ្ធបរិស័ទបានអនុវត្តទានបូជាដល់បុព្វបុរស។ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ
KPS99TVHistorical original · translation unavailable