រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គ្មានការលើកលែង! ១០ថ្ងៃដើមខែកញ្ញា នគរបាលជាតិបើកយុទ្ធនាការក្ដៅ បង្ក្រាបក្រុមក្មេងទំនើង និងអ្នកញៀនល្បែងស៊ីសង ១១៩នាក់ បញ្ជូនទៅតុលាការ»

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តបង្ក្រាបក្រុមក្មេងទំនើង និងអ្នកវក់ល្បែងយ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែងឡើយ។ ជាលទ្ធផល ក្នុងរយៈពេល១០ថ្ងៃ ដើមខែកញ្ញានេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប ១១៩នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ដែលតួលេខនេះមានការកើនឡើង២ករណី មនុស្សកើន៣៣នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីដើមខែសីហា។

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងចំណោមបទល្មើសទាំងពីរ សមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើង២២ករណី ឃាត់ខ្លួនក្រុមក្មេងទំនើងសរុប១០៣នាក់បញ្ជូនទៅតុលាការ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ តួលេខនេះមានការកើនឡើង ១៩នាក់ បើធៀបនឹង ១០ថ្ងៃដើមខែសីហា។

ដោយឡែក ករណីល្បែងស៊ីសង សមត្ថកិច្ចបង្ក្រាបបាន ៤ករណី ឃាត់ខ្លួនមនុស្សសរុប ១៦នាក់ ក្នុងនោះ ១៤នាក់ ត្រូវបានបញ្ជូនទៅតុលាការ និង ២នាក់ផ្សេងទៀត អប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ បើធៀបនឹងខែសីហា ករណីល្បែងស៊ីសងកើនឡើង ២ករណី និងមនុស្សកើន១៤នាក់៕ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…